Skip to main content

របាំត្រុដិ

     របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។

តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេល ដែលឆ្នាំ ចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវ បានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំ នីមួយៗ ក្នុងទស្សនៈ របស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់ រាប និងវាលទំនាប។

ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែល នេះ ការដែលគេមិនបាន ប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវ របាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខ សោកពុំ ខាន។ នេះជា អត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថ ន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងនេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជា ត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិ នូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធី នេះ មានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។

និមិត្តរូប ដ៏សំខាន់ នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់ កំណត់ ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាល របស់ គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរ បាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រាន ព្រៃក្នុងការបរបាញ់។

ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈ ពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យ ឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះ ទៅទៀត នោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍ សុភមង្គល របស់មនុស្ស ក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គី ភាព របស់ ពួកគេឡើងវិញ ។ ទស្សនៈបែបនេះ ពិតជាពុំមែន កេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើន ពាន់ឆ្នាំ មកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ ឋានៈវណ្ណៈក្នុងសង្គម ត្រូវពង្រឹង សាជាថ្មី ឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀត របស់របាំត្រុដិគឺជំនឿ លើបុព្វការីជន ក្រោមរូបភាព សត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាព ផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ)និង ជនជាតិខ្មែរ ប្រារព្ធរបាំ នេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿន វប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែ ប៉ុណ្ណោះ ព្រមទាំង ចំណាស់ របស់ប្រពៃណីដ៏ល្អនេះផងដែរ៕


Comments

Popular posts from this blog

របាំប្រជាប្រិយ

   បង្កើត​ឡើង​ក្នុង​សតវត្ស​ទី​២០ គឺជា​របាំ​ប្រជាប្រិយ​ដែល​បញ្ជាក់​ថា ទំនៀមទម្លាប់​វប្បធម៌​ផ្សេងៗ និង​ក្រុម​ជនជាតិ​នៃ​ប្រទេស​កម្ពុជា។ របាំ​ប្រជាប្រិយ​ខ្មែរ​ជា​ធម្មតា​មាន​ល្បឿន​លឿន​ជាង​របាំ​បុរាណ។ ចលនា​និង​កាយវិការ​មិន​មាន​ក្បាច់​ដូច​របាំ​បុរាណ​ទេ។ អ្នករាំរបាំប្រជាប្រិយស្លៀកសម្លៀកបំពាក់របស់ប្រជាជនដែលពួកគេកំពុងបង្ហាញ ដូចជាជនជាតិ  ចាម  ,ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប, និងកសិករ។ របាំប្រជាប្រិយខ្លះនិយាយអំពីស្នេហា ឬរឿងព្រេងនិទាន។ តន្ត្រី​របាំ​ប្រជាប្រិយ​ភាគច្រើន​ត្រូវ​បាន​ប្រគុំ​ដោយ​វង់ភ្លេង ​មហោរី ។ របាំផ្លិត របាំផ្លយ  ​សួយ

របាំខ្មែរ

     ទម្រង់​សិល្បៈ​សម្តែង​សំខាន់​របស់​ប្រទេស​កម្ពុជា​គឺ ​របាំ​បុរាណ​ខ្មែរ ឬ ​របាំ​ព្រះ​រាជ​ទ្រព្យ ជា ​ទម្រង់​របាំ​ដែល​មាន​ស្ទីល​ខ្ពស់​មាន​ប្រភព​ចេញ​ពី​រាជវាំង។ ដើមឡើយត្រូវបានសម្តែង និងថែរក្សាដោយអ្នកចូលរួមនៅព្រះបរមរាជវាំង របាំបុរាណខ្មែរត្រូវបានណែនាំដល់សាធារណជនទូទៅក្នុងពាក់កណ្តាលសតវត្សទី ២០ ហើយត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយថាជានិមិត្តរូបនៃវប្បធម៌ខ្មែរ ដែលតែងតែសម្តែងក្នុងកម្មវិធីសាធារណៈ ថ្ងៃឈប់សម្រាក និងសម្រាប់អ្នកទេសចរដែលមកទស្សនាកម្ពុជា។  ការសម្តែងមានអ្នករាំស្លៀកពាក់យ៉ាងប៉ិនប្រសប់ សំដែងកាយវិការយឺតៗ និងជារូបភាព ទៅនឹងការប្រគុំតន្ត្រីនៃក្រុម ភ្លេងពិណពាទ្យ ។ ល្ខោនបុរាណ​រួម​បញ្ចូល​ទាំង​របាំ​នៃការថ្វាយពរ ឬ ​ការបួងសួង និង​ការ​បញ្ចូល​រឿង​ប្រពៃណី និង ​កំណាព្យ​វីរភាព ​ដូច​ជា​រឿង ​រាមាយណៈ ​ជាដើម។ របាំ​បុរាណ​ពីរ​ដែល​គេ​សម្តែង​ច្រើន​ជាងគេ​គឺ របាំ​ជូនពរ និង​របាំ ​ទេពអប្សរា ។ឈ្មោះផ្សេងទៀតសម្រាប់របាំបុរាណខ្មែររួមមាន "របាំព្រះរាជទ្រព្យ" និង "ល្ខោនព្រះរាជទ្រព្យកម្ពុជា" ទោះបីជាពាក្យចុងក្រោយក៏អាចសំដៅលើរបាំជាតិកម្ពុជាដែរ។ ជា​ភាសា​ខ្មែរ​គេ​ហៅ​ជា​ផ្លូវ​ការ​ថា "របាំព្រះរាជទ្រព្យ") ឬ ...

របាំអប្សរា

       របាំអប្សរា   ជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រយានី   ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនា នៅឆ្នាំ១៩៦១ (ជាព្រះមាតានៃសម្តេចព្រះ នរោត្តម សីហនុ )។ កាលនោះ ព្រះមហាក្សត្រយានី ទ្រង់យាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សាសុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “របាំអប្សរា” ។ សម្តេចព្រះរាម   នរោត្តម បុប្ផាទេវី   គឺជាតួឯកអប្សរាទីមួយ ។ ពាក្យ “ អប្សរា ” គឺជាពាក្យផ្សំ ខ្មែរ  និង  សំស្រ្កឹត  មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។ បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ទាំងអស់។ របាំអប្សរា គឺជារបាំមួយក្នុងបណ្តា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការ យូណេស្កូ ទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣។